ជ្រើសរើសភាសា: Khmer Khmer English English
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការងារស្ថាបនា និងជួសជុលផ្លូវចំនួន ៥ខ្សែ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦

-----------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការងារស្ថាបនា និងជួសជុលផ្លូវចំនួន ៥ខ្សែ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមមាន៖

-ខ្សែទី១ ស្ថាបនាផ្លូវបេតុងតភ្ជាប់ពីផ្លូវលេខ៨០៦ មកផ្លូវលេខ២១០ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

-ខ្សែទី២ ជួសជុលផ្លូវបេតុងប្រវែងសរុប ៤៧៤ម៉ែត្រ ទទឹង ៦ម៉ែត្រ ដោយចាក់ក្រាលបេតុងអារម៉េកម្រាស់ ០,១៥ម៉ែត្រ ដាក់លូរំដោះទឹកមុខកាត់ ០,៦ម៉ែត្រ ប្រវែងសរុប ៨៨០ម៉ែត្រ អណ្តូងលូចំនួន ៣៤កន្លែង នៅសងខាងផ្លូវ និងសាងសង់លូប្រអប់មុខ៣ ទំហំ ៩ម៉ែត្រ × ១០ម៉ែត្រ ព្រមទាំងស្លាបការពារមុខទឹកប្រវែង ១៥ម៉ែត្រ ចំនួន ១កន្លែង ស្ថិតលើផ្លូវលេខ ៨១៤-៥ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

-ខ្សែទី៣ ជួសជុលផ្លូវបេតុងលេខ៨១៦ ប្រវែង ៤៥០ម៉ែត្រ ទទឹង ៧,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ ដោយចាក់ក្រាលបេតុង និងសាងសង់ខឿនសងខាងផ្លូវប្រវែងសរុប ៩០០ម៉ែត្រ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

-ខ្សែទី៤ ស្ថាបនាផ្លូវបេតុងលេខ៨៣៣ ប្រវែង ១,៤០០ម៉ែត្រ ទទឹង ១២,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ ព្រមទាំងសាងសង់លូសងខាងផ្លូវ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

-ខ្សែទី៥ ជួសជុលផ្លូវចំនួន ២កំណាត់ ប្រវែងសរុប ១,២០៧ម៉ែត្រ (កំណាត់ទី១ ប្រវែង ៤៨២ម៉ែត្រ ទទឹង ៨,២៥ម៉ែត្រ និងកំណាត់ទី២ ប្រវែង ៧២៥ម៉ែត្រ ទទឹង ៦ម៉ែត្រ) កម្រាស់ ០,១៥ម៉ែត្រ ដោយចាក់ក្រាលបេតុង និងដាក់លូមូលមុខកាត់ ០,៦ម៉ែត្រ នៅសងខាងផ្លូវប្រវែងសរុប ១,៩៣២ម៉ែត្រ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ព័ត៌មានទាក់ទង